សហព័ន្ធបាល់ទាត់អាស៊ាន
សហព័ន្ធបាល់ទាត់អាស៊ាន បានប្រកាសកាលថ្ងៃអង្គារថា ពានរង្វាន់ជើងឯកអាស៊ាន AFF Suzuki Cup ឆ្នាំ២០១៨ នឹងបន្ថែមពីចំនួន៨ក្រុម ទៅដល់១០ក្រុមវិញ ហើយថែមទាំងកែប្រែច្បាប់មួយចំនួន ធ្វើឲ្យការប្រកួតកាន់តែជក់ចិត្ត និងរំភើបជាងមុន។
ទម្រង់ច្បាប់ចាស់របស់ពាន AFF Suzuki Cup គឺមាន៨ក្រុម ចែកជា២ពូល ហើយ២ប្រទេស នឹងធ្វើជាម្ចាស់ផ្ទះពូលនីមួយៗ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (៤ក្រុម) នឹងត្រូវលេងដូរទឹកដីគ្នា២ជើង ខណៈដែលផ្ដាច់ព្រ័ត្រ ក៏ត្រូវលេង២ជើង និងគិតគ្រាប់ក្រៅដីដូចគ្នា។
ប៉ុន្តែ AFF បានប្រកាសបន្ថែមដល់១០ក្រុម សម្រាប់ឆ្នាំ២០១៨ និងកែប្រែច្បាប់មួយចំនួនដូចជា ១០ក្រុមចែកជា២ពូល ក្នុង១ពូលៗមាន៥ក្រុម។ ការប្រកួតនៅវគ្គចែកពូល រហូតដល់វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវលេង២ជើងដូរទឹកដីគ្នាជានិច្ច។ ដូច្នេះមានន័យថា ក្រុមជម្រើសជាតិនីមួយៗ នឹងមានការប្រកួតច្រើនជាងមុន និងត្រូវស្វាគមន៍ក្រុមជាច្រើន ក្នុងទឹកដីប្រទេសរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់អាស៊ាន កាន់តែរំភើបសប្បាយហ៊ោកញ្ជ្រៀវ៕
not me
ReplyDelete