Our social:

Wednesday, March 29, 2017

១០សន្លឹកតំបន់ប៉ះព្យុះ Debbie នៅអូស្ត្រាលី ដូចតំបន់កើតសង្គ្រាម

ព្យុះ​ស៊ីក្លូន Debbie ​បាន​បក់​បោក​កាត់​រដ្ឋ​ឃ្វីនស៍លែន​ ប្រទេស​អូស្ត្រាលី ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​តាម​ឆ្នេរ​ជា​ច្រើន​​មើល​ទៅ​ដូច​ជា​តំបន់​​កំពុង​កើត​សង្គ្រាម។
កងទ័ព និង​ភ្នាក់​ងារ​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់​តំបន់​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ក្នុង​រដ្ឋ នៅ​ថ្ងៃ​ទី ​២៩​ មិនា​នេះ និង​ឃើញ​ដើម​ឈើ​ជា​ច្រើន​ដួល​បាក់​កាត់​​ផ្លូវ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់ ឬ​របួស​ឡើយ។
កាល​ពី​ថ្ងៃ​ម្សិលមិញ​ អាជ្ញាធរ​បាន​ព្រមាន​​ឲ្យ​ពលរដ្ឋ​​​ជា​ច្រើន​នាក់​ដែល​ស្ថិត​នៅ​កន្លែង​ព្យុះ​ឆ្លង​កាត់​​ត្រូវ​​ជម្លៀស​ខ្លួន​បន្ទាន់ មុន​ព្យុះ​​ប្រភេទ​ ៤​ នេះ​ ធ្វើ​ដំណើរ​ទៅ​ដល់។
មនុស្ស​រាប់​ពាន់​នាក់​​បាន​ស្នាក់​នៅ​ជុំរុំ​បណ្ដោះអាសន្ន ខណៈ​រមណីយដ្ឋាន និង​តំបន់​ផ្សេង​ៗ​តាម​ឆ្នេរ​ទទួល​រង​កម្លាំង​ខ្យល់ ២៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៦៣ ០០០​នាក់​ ពុំ​មាន​អគ្គិសនី​ប្រើ​ប្រាស់៕









0 comments:

Post a Comment