យប់មិញភ្លៀងខ្លាំង ការប្រគំតន្រ្តីតារាខ្មែរ-ថៃ នៅសៀមរាបប្តូរមកយប់នេះវិញ
សៀមរាប៖ ដោយសារយប់មិញនៅខេត្តសៀមរាបទាំងមូល មានភ្លៀងធ្លាក់ខ្លាំង ដូច្នេះការប្រគំតន្រ្តីស្រាបៀ Anchor Beach Carnival 2017 លើកទៅយប់នេះវិញទីតាំងនៅទីលានអង្គរឃ្យុងយូដដែល។

ក្នុងនោះតារាចម្រៀង ឱក សុគន្ធកញ្ញា ឆាយ វីរៈយុទ្ធ G-Devith សួស វីហ្សា នីកូ និងតារាថៃ TONO PHAKHIN និងក្រុម TONO និងThe Dust នៅតែត្រៀមបទបទញាក់សុទ្ធ ដើម្បីចែករំលែកភាពសប្បាយរីករាយដល់អ្នកគាំទ្រដដែល ដោយគ្រាន់តែលើកថ្ងៃពីម្សិលមិញមកយប់នេះវិញដោយសារមេឃភ្លៀងប៉ុណ្ណោះ។
ដូច្នេះកុំភ្លេចបងប្អូនទស្សនិកជនដែលរស់នៅខេត្តសៀមរាប នៅតែអាចគាំទ្រ និងទស្សនាដោយសេរីវេលាយប់នេះផ្ទាល់បាន ទីតាំងទីលានអង្គរឃ្យុងយូ។





0 comments:
Post a Comment